Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works

Position : ប្រធានក្រុមជាងឈើ
# Hiring : 1 post(s)
1 year ago
Premium
Apply Now

Jobs Overview

Post Date

11 December, 2023

Closing Date

11 March, 2024

Salary Range

Negotiable

Jobs Category

Technician

Jobs Location

Phnom Penh

Candidate Gender

Male / Female

Jobs Term

Full Time

Jobs Experience

4 Years

Jobs Level

Entry Level

Jobs Description

1. អនុវត្តផែនការដែលប្រធានក្រុមផ្នែកដាក់ឱ្យ។

2. ដឹកនាំកូនក្រុមបំពេញការងារ និងគម្រោងដែលប្រធានក្រុមផ្នែកដាក់ឱ្យដើម្បីសម្រេចឱ្យបាន១០០%។

3. ដោះស្រាយរាល់បញ្ហាដែលជួបប្រទះនៅគោលដៅ ឬទីតាំងបំពេញការងារដែលប្រធានក្រុមផ្នែកចាត់តាំង។

4. សម្របសម្រួល និងដោះស្រាយជាមួយម្ចាស់គម្រោងនៅពេលមានបញ្ហាជាក់ស្តែង។

5. ទទួលខុសត្រូវលើគម្រោងដែលប្រធានក្រុមផ្នែកដាក់ឱ្យ ឱ្យ១០០% ដើម្បីបញ្ចប់។

6. ត្រូវអនុវត្តតាមកាលកំណត់ ឬត្រូវបញ្ចប់ឱ្យបានមុនកាលកំណត់ដើម្បីប្រសិទ្ធភាពការងារគម្រោង។

7. ត្រូវមានទំនួលខុសត្រូវលើប្លង់ បើសិនធ្វើខុសដោយការសម្រេចចិត្តខ្លួនឯង។

8. ចូលរួមលើកស្ទួយ និងចែករំលែកបច្ចេកទេសដល់ក្រុមការងារ។

9. ត្រូវមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំក្រុម ដើម្បីសម្រេចគោលដៅការងារគម្រោង។

10. ទទួលខុសត្រូវលើការងារស្នើសុំផលិត និងជួសជុលសម្ភារ ឈើ តុ ទូ កៅអី ធ្នើរ…ឱ្យមានដំណើរការល្អ។

11. ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗឱ្យទាន់ពេលវេលា។

12. រាល់សកម្មភាពការងារ នៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានក្រុមផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម (11. General Productions)។

13. រៀងរាល់ចុងម៉ោង ពេលរសៀលត្រូវសរសេររបាយការណ៍ការងារប្រចាំថ្ងៃ ផ្ញើនៅក្នុងក្រុមតេលេក្រាម (11. General Productions) និងតាមដានផែនការងារដែលប្រធានក្រុមផ្នែកដាក់ឱ្យប្រចាំថ្ងៃ។

14. រៀងរាល់ចុងខែ ត្រូវបញ្ជូនរបាយការណ៍ការងារសរុបប្រចាំខែ មកជំនួយការប្រធានក្រុមផ្នែក។

15. ទទួលខុសត្រូវការងារខ្លួនឯងតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។

16. ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណភាពស្អាត។

17. ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃ ពេលមានតម្រូវការងារពីថ្នាក់លើ។

18. ត្រួតពិនិត្យបញ្ជីឧបករណ៍ក្នុងផ្នែក ជាមួយអ្នកគ្រប់គ្រងស្តុក។

19. ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលសាលាបើកឱ្យប្រើប្រាស់។

20. ទទួលការងារពីថ្នាក់លើ។


បញ្ជាក់៖

- ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ និងរហ័សរហួន ឧស្សាហ៍ព្យាយាម មិនកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហាឱ្យឃើញជាបញ្ហា។

- ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។

- ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានផ្នែកត្រូវបញ្ឃប់ពីការងារ។

- ត្រូវមានសៀវភៅ ឯកសារកត់ត្រារាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។

- ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

Jobs Requirement


- បញ្ចប់ថ្នាក់ទី៩ ឡើងទៅ។

ចំណេះដឹង ជំនាញ និងបទពិសោធន៍:

លក្ខណៈសម្បត្តិ និងជំនាញ

- មានបទពិសោធន៍រយៈពេល ៤ឆ្នាំឡើងទៅ។

- ទទួលខុសត្រូវលើការផលិត និងជួសជុល តុ កៅអី ទូ ទ្វារ ក្តារខៀន និងការងារផ្សេងៗទៀត។

- ការងារធ្វើតាមប្លង់ដែលប្រធានក្រុម ឬតាមការស្នើសុំពីផ្នែកផ្សេងៗដាក់ឱ្យ។

- ត្រូវចេះប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ។

- ការងារធ្វើតែមួយដង។

- ការគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីសម្រេចបាន។

- ត្រូវរក្សាសណ្តាប់ធ្នាប់ពេលបំពេញការងារ និងក្រោយពេលធ្វើរួច។

- ការពារសុវត្តិភាពក្នុងពេលបំពេញការងារ។

- ចេះសរសេរអក្សរ និងអានបានល្អ។

- ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេស។

- តម្រូវការការងារ:

- អាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់។

- ភាពវិជ្ជមាន ការបើកចិត្តឱ្យទូលាយ និងចែករំលែកបទពិសោធន៍។

- មានរបៀបរៀបរយមានសណ្តាប់ធ្នាប់ និងមានទំនុកចិត្តលើខ្លួនឯង។

- មានទំនួលខុសត្រូវខ្ពស់លើការងារ និងការប្តេជ្ញាចិត្តខ្ពស់។

- មានភាពច្នៃប្រតិដ្ឋ និងបង្កើតគំនិតថ្មីៗ។

- ចេះគោរពអ្នកដទៃ និងគោរពគ្នាទៅវិញទៅមក។

- ឧស្សាហ៍ព្យាយាម និងចេះជួយអ្នកដទៃ។

- អាចធ្វើការងារជាក្រុម និងសកម្មភាពរហ័សរហួន។

- មានចំណាប់អារម្មណ៍ខ្ពស់ចំពោះការងារ និងប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យ។


Contact Information

Contact Person

Hameth

Industry Company

Advisory/Consultancy

Phone Number

069/095 333 875

Email Address

recruitment.7@asean-works.com

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct