Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works Recruitment

Position : មន្រ្តីប្រឹក្សាផ្នែកលក់ ចំនួន(១៦) នាក់
# Hiring : 0 post(s)
8 years ago
Premium
Apply Now

Jobs Overview

Post Date

09 January, 2018

Closing Date

23 January, 2018

Salary Range

Negotiable

Jobs Category

Banking/Insurance

Jobs Location

Banteay Meanchey

Candidate Gender

4

Jobs Term

1

Jobs Experience

1 Year

Jobs Level

Jobs Description

•រៀបចំធ្វើផែនការប្រាក់បញ្ញើសន្សំប្រចាំឆ្នាំដាក់ជូននាយក/នាយិកាសាខា។ •ធ្វើការផ្សព្វផ្សាយផលិតផលប្រាក់បញ្ញើរបស់អិលអូអិលស៊ី។ •កំណត់អតិថិជនសក្តានុពលទាំងបុគ្គល និងស្ថាប័នបង្កើតទំនាក់ទំនង បញ្ចុះបញ្ចូល និងពន្យល់ពី ផលិតផល-សេវាកម្មរបស់ អិលអូអិលស៊ី ជាពិសេសទាក់ទាញអតិថិជនឪ្យមកប្រើប្រាស់ ផលិតផលប្រាក់បញ្ញើសន្សំជាមួយ អិលអូអិលស៊ី។ •រក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងទាក់ទាញអតិថិជនមកដាក់ប្រាក់បញ្ញើនៅ អិលអូអិលស៊ី។ •ជួយសម្របសម្រួលអតិថិជនករណីមានតម្រូវការក្នុងការបើកគណនី ឬធ្វើប្រតិបត្តិការប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ រៀបចំ និងគ្រប់គ្រងរាល់ព័ត៌មានអតិថិជនពិសេស VIP ដែលកំពុងប្រើប្រាស់ផលិតផលប្រាក់បញ្ញើសន្សំ និងសេវាហិរញ្ញវត្ថុដូចជា៖ ឈ្មោះ មុខរបរ អាសយដ្ឋានលេខទូរសព្ទ អ៊ីមែល។ល។ ដើម្បីបង្កើនទំនាក់ទំនងជាមួយពួកគាត់ជាពិសេសបន្ថែមទៀត។ * អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនបុគ្គលិក៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារ បរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ *របៀបដាក់ពាក្យ៖ បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល recruitment@lolc.com.kh ត្រឹម ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖ ១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Sale Consultant)។ ២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។ ៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

Jobs Requirement

•កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬ សញ្ញាបត្រប្រហាក់ប្រហែល បញ្ចប់ថ្នាក់បរិញ្ញាបត្រនឹងផ្តល់អាទិភាព។ •មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារជាការគាប់ប្រសើរ។ •មានការយល់ដឹងពីទស្សនវិស័យ បេសកកម្មនិងគុណតំលៃរបស់ អិលអូអិលស៊ី។ •មានជំនាញល្អក្នុងការទំនាក់ទំនង ផ្សព្វផ្សាយលក់ និងជាអ្នកផ្ត យោបល់(ស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរជាភាសាខ្មែរអាចនិយាយ និងសរសេរជាភាអង់គ្លេសកាន់តែប្រសើរ)។ •មានជំនាញក្នុងការដោះស្រាយបញ្ហា។ •ខិតខំប្រឹងប្រែងធ្វើការ និងអាចធ្វើការក្រោមសម្ពាធការងារ។ •ជំនាញក្នុងការសរសេររបាយការណ៍ និងចូលចិត្តធ្វើការជាក្រុម។ ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីប្រឹក្សាផ្នែកលក់ ចំនួនដប់ប្រាំមួយ (១៦) នាក់ សម្រាប់ សាខាខេត្តកណ្តាល សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តត្បូងឃ្មុំ សាខាខេត្តឧត្តរមានជ័យ សាខាខេត្តព្រៃវែង សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ សាខារតនៈគិរី សាខាខេត្តពោធិសាត់ សាខាខេត្ត ព្រះសីហនុ សាខាខណ្ឌចំការមន សាខាខណ្ឌទួលគោក សាខាខណ្ឌសែនសុខ សាខាស្រុកឈូក និងសាខាស្រុកបារាយណ៍។

Contact Information

Contact Person

HR

Industry Company

Advisory/Consultancy

Phone Number

081 900 895/081 800 663/081 900 326

Email Address

recruitment@lolc.com.kh

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct