Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works Recruitment

Position : ប្រធានផ្នែកជ្រេីសរើសបុក្គលិក
# Hiring : post(s)
22 hours ago
Premium
Apply Now

Jobs Overview

Post Date

25 September, 2026

Closing Date

25 December, 2026

Salary Range

Negotiable

Jobs Category

Human Resource

Jobs Location

Phnom Penh

Candidate Gender

Any

Jobs Term

N\A

Jobs Experience

Jobs Level

N\A

Jobs Description

  • សិក្សាគោលការណ៍-នីតិវិធីជ្រើសរើស ឱ្យបានច្បាស់លាស់ល្អិតល្អន់ ដើម្បីចាត់ចែងការងារជ្រើសរើសឱ្យបានត្រឹមត្រូវតាមដំណាក់កាលនិមួយៗ ចាប់ពីដំណើរការជ្រើសរើស ការផ្សព្វផ្សាយ ការទទួលពាក្យ ការសំភាសន៍ រហូតដល់ការចុះកិច្ចសន្យាការងារ។
  • រៀបចំផែនការធនធានមនុស្ស និងរៀបចំយុទ្ធសាស្ត្រជ្រើសរើស ការប្រកាស ផ្សព្វផ្សាយ។
  • រៀបចំ ត្រួតពិនិត្យបញ្ជីសម្រាំង ឯកសារផ្សេងៗទាក់ទងនឹងការជ្រើសរើសទាំងខាងក្នុង ខាងក្រៅពីបេក្ខភាពរហូតដល់ចុះកិច្ចសន្យាជាបុគ្គលិកក្នុងការសាកល្បង។
  • សំភាសន៍ធនធានមនុស្សគ្រឹះស្ថាន និងបុត្រសម្ព័ន្ធ១២១ផែនក-ខ-គ។
  • រៀបចំរបាយការណ៍ជ្រើសរើសទាំងក្នុងគ្រឹះស្ថាន បុត្រ សម្ព័ន្ធជូនថ្នាក់គ្រប់គ្រង។
  • បង្កើតការទាក់ទាញបុគ្គលិកមានសមត្ថភាព បង្កើតយុទ្ធសាស្ត្រទាក់ទាញ និងជ្រើសរើសបុគ្គលិកមានសមត្ថភាព និងអ្នកមានជំនាញច្បាស់លាស់។

Jobs Requirement

ការងារជ្រើសរើសធនធានមនុស្ស (សម្រាប់បេក្ខជនខាងក្រៅ)៖

  • រៀបចំ និងត្រួតពិនិត្យ ដំណើរការជ្រើសរើសដោយការផ្សព្វផ្សាយតាមនីតិវិធី និងការណែនាំរបស់អ្នកគ្រប់គ្រង ដោយសហការជាមួយផ្នែកIT ។ការជ្រើសរើសត្រូវតាមមុខតំណែង ដែលមាននៅក្នុងផែនការ។
  • ស្រាវជ្រាវរិះរកវិធីជ្រើសរើស ដោយសហការទៅគ្រប់បណ្តាញជ្រើសរើស ធានា និងទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមានធនធានមនុស្សគ្រប់គ្រាន់តាមផែនការដែលបានសម្រេចហើយ។
  • ពិនិត្យ និងរៀបចំតួនាទី អភិវឌ្ឍបន្ថែមឱ្យទាន់សម័យការអនុវត្តការងារជានិច្ច។
  • រៀបចំ និង ត្រួតពិនិត្យបញ្ជីឈ្មោះបេក្ខជនដាក់ពាក្យ បញ្ជូនទៅអ្នកគ្រប់គ្រង។
  • ឆ្លើយតបនឹងសំណួរដែលបេក្ខជនមានចម្ងល់ ទាំងផ្ទាល់ និង តាមទូរស័ព្ទ ឬ on line។
  • រៀបចំ និងត្រួតពិនិត្យបញ្ជីសម្រាំងឈ្មោះបេក្ខជន បញ្ជូនទៅថ្នាក់មានសមត្ថកិច្ចដើម្បីសម្រេច។
  • ត្រួតពិនិត្យការធ្វើកាលវិភាគដើម្បីណាត់សម្ភាសន៍។
  • រៀបចំសំណួរ-ចម្លើយសម្រាប់ការសំភាសន៍តាមតួនាទីនិមួយៗ វិវត្តន៍ឱ្យទាន់សម័យ ដោយទំនាក់ទំនងទៅនាយកដ្ឋាន-ការិយាល័យពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព។
  • ត្រួតពិនិត្យឯកសារសម្រាប់សម្ភាសន៍ និងទីកន្លែងសម្ភាសន៍ ។
  • ត្រួតពិនិត្យការ រៀបចំការសម្ភាសន៍តាមទូរស័ព្ទ ឬតាមហ្សូម ឬតាមមធ្យោបាយផ្សេងទៀត ករណីបេក្ខជនដែលនៅតាមសាខាឆ្ងាយៗ ពិបាកក្នុងការធ្វើដំណើរ ។
  • រៀបចំ និងត្រួតពិនិត្យបញ្ជីឈ្មោះបេក្ខជនដែលជាប់ការប្រឡង បញ្ជូនឱ្យថ្នាក់មានសមត្ថកិច្ច។
  • ត្រួតពិនិត្យការរៀបចំធ្វើលិខិតប្រគល់ការងារ(Job Offer) និងណាត់បេក្ខភាពដែលត្រូវប្រគល់លិខិត (បេក្ខភាពនៅសាខាឆ្ងាយជម្រាបលោកនាយកសាខាឱ្យប្រគល់ជំនួស និងត្រូវបញ្ជូនច្បាប់ដើមត្រឡប់មកវីញ)។
  • ត្រួតពិនិត្យ និងតាមដានការចុះពិនិត្យដល់ផ្ទះ សម្រាប់បេក្ខជន-បេក្ខនារីនៅតាមសាខា លោកនាយកសាខា ជាអ្នកចាត់ចែងចុះតាមដានសាវតារ និងជួបដល់លំនៅដ្ឋាន។
  • ត្រួតពិនិត្យ ការរៀបចំចងក្រងទុកដាក់ឯកសារ ធ្វើជារបាយការណ៍ សម្រាប់តាមដាន បេក្ខជនដាក់ពាក្យសរុប បេក្ខជនបានជាប់បញ្ជីសម្រាំង បេក្ខជនដែលមិនជាប់បញ្ជីសម្រាំង, បេក្ខជនជាប់ការធ្វើតេស្តដោយបញ្ជាក់ពីទីកន្លែងដែលត្រូវធ្វើការងារ ពីមុខងារដែលជាប់, បេក្ខជនដែលជាប់ហើយតែបោះបង់ បញ្ជាក់ពីមូលហេតុ បេក្ខជនមិនជាប់ឬអវត្តមាន ឬសុំពន្យាពេល។ល។ ឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល តាមនិតិវិធី។
  • ធ្វើកិច្ចការផ្សេងទៀតទាក់ទង នឹងការជ្រើសរើសឱ្យដំណើរការរលូន និងទាន់ពេលវេលា។
  • រៀបចំ បញ្ជូនឈ្មោះបេក្ខជនត្រូវហ្វឹកហ្វឺនឱ្យទៅផ្នែកពាក់ព័ន្ធធ្វើការបន្ត។
  • សិក្សាពីគោលការណ៍ហ្វឹកហ្វឺនឱ្យបានច្បាស់លាស់ដើម្បីរៀបចំមនុស្សដែលបានជ្រើសរើសរួចបានឆ្លងកាត់ការហ្វឹកហ្វឺនតាមដំណាក់កាលនិមួយៗដោយត្រឹមត្រូវ។
  • ត្រួតពិនិត្យការរៀបចំឯកសារបេក្ខជន ដែលត្រូវចុះកិច្ចសន្យា ប្រគល់ជូនទៅផ្នែករៀបចំប្រាក់បៀវត្ស ដោយសហការផ្តល់ព័ត៌មានយ៉ាងត្រឹមត្រូវ ។

ការងារជ្រើសរើសធនធានមនុស្ស (សម្រាប់បេក្ខជនខាងក្នុង)៖

  • រៀបចំការប្រកាសជ្រើសរើសតាមមុខតំណែងដែលអ្នកគ្រប់គ្រងត្រូវការ។
  • ត្រួតពិនិត្យ ការបញ្ជូនបញ្ជីសម្រាំងឈ្មោះបុគ្គលិកនិងណាត់ពេលជួបសម្ភាសន៍តាមកាលវិភា ដែលអ្នកគ្រប់គ្រងដាក់ឱ្យ។
  • ត្រួតពិនិត្យការរៀបចំលិខិតតែងតាំង និងតម្រង់ទិសតាមមុខតំណែងថ្មី(ចំពោះបុគ្គលិកដែលជាប់)
  • ត្រួតពិនិត្យការរៀបចំទីកន្លែង និងឯកសារសម្រាប់ហ្វឹកហ្វឺន ឱ្យបានគ្រប់គ្រាន់(ប្រសិនបើមានតម្រូវការ) ។
  • ត្រួតពិនិត្យការរៀបចំសំភារៈតាមមុខតំណែងបុគ្គលិកថ្មី និងប្រគល់ជូនទៅផ្នែករៀបចំប្រាក់បៀវត្ស ដោយសហការផ្តល់ព័ត៌មានយ៉ាងត្រឹមត្រូវ ។

ការងារទុកដាក់ឯកសារ និងរបាយការណ៍ ៖

  • ត្រួតពិនិត្យការទុកដាក់គ្រប់ឯកសារទាំងអស់តាំងពីដំបូងរਹូតដល់បញ្ចប់ត្រូវរក្សាទុកឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល តាមនិតិវិធី។
  • ត្រួតពិនិត្យការធ្វើរបាយការណ៍ ការបញ្ចូលទិន្នន័យ ទៅក្នុងផែនការធនធានមនុស្សតាមនាយកដ្ឋាន និងសាខា ឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល។
  • រៀបចំរបាយការណ៍ជ្រើសរើសប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែបញ្ជូនទៅអ្នកគ្រប់គ្រង។
  • ជួយនាយក-នាយិកាការិយាល័យធ្វើផែនការធនធានមនុស្សសម្រាប់ឆ្នាំបន្ទាប់ ដោយផ្ទៀងផ្ទាត់ធនធានពីឆ្នាំមុន ។សិក្សាផែនការធនធានមនុស្សពីនាយកដ្ឋាន ការិយាល័យ សាខា ប្រៀបធៀបការរីកចម្រើនរបស់ក្រុមហ៊ុន និងរៀបចំការជ្រើសរើសឱ្យទាន់តាមតម្រូវការ។
  • ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់គ្រឹះស្ថាននិងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់គ្រឹះស្ថាន ។


Contact Information

Contact Person

Sok Sreylin

Industry Company

Advisory/Consultancy

Phone Number

069 900 599/069 900 955

Email Address

recruitment.7@asean-works.com

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct